លោក​ហ៊ុន​ម៉ានី​៖«អ្វីដែ​លមាតាបិតាខ្លាចបំផុ​តគឺ​ការដែ​លកូ​នៗមិន​ចេះជួ​យគ្នា»

«អ្វីដែលមាតាបិតាខ្លាចបំផុតគឺការដែលកូនៗមិនចេះជួយគ្នា»ពាក្យមួយឃ្លានេះបានបង្ហាញពីសាមគ្គីភាពនៃក្រុមគ្រួសារស.ស.យ.ក.របស់យើងហើយជាសារក្រើនរំឮកថាកិច្ចការរបស់យើងនៅមានច្រើនណាស់ដែលយើងត្រូវចេះជួយគ្នាត្រូវសហការគ្នាធ្វើបន្តក្នុងស្មារតីសាមគ្គីភាពឯកភាពគ្នានិងស្វែងរកចំណុចរួមមួយដើម្បីធ្វើដំណើរជាមួយគ្នាឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។ សមាជិកសមាជិកា ស.ស.យ.ក. មួយចំនួន ទោះមិនទាន់មានតួនាទីក្នុងក្របខណ្ឌអ្វីណាមួយក៏ដោយតែពួកយើងបានពួតដៃគ្នាធ្វើការងារជាមួយគ្នាក្នុងភាពចាស់ទុំដោយមិនប្រកាន់ឋានៈឬតួនាទីនោះទេ។នេះគឺជាអាកប្បកិរិយាដ៏ពិតជាគួរឲ្យកោតសរសើរ។ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំសង្កាត់ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង(ខេត្តស្ទឹងត្រែង, ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២)