ប្រធា​នា​​ធិបតី​បានប​​ង្ក“គ្រុនក្តៅ​”តាម​អ៊ីនធឺណិ​ត​ដោយ​សារ​តែ​​លោកធ្វើកា​រ​ដោយគ្មា​នប្រា​ក់​​ឈ្នួល

ប្រធានាធិបតីហ្សំប៊ី(Zambia)ថ្មីៗនេះបានបង្ក”គ្រុនក្តៅ”នៅក្នុងសហគមន៍អនឡាញបន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកមិនបានទទួលប្រាក់ខែចាប់តាំងពីចូលកាន់តំណែងកាលពី៨ខែមុន។ទីភ្នាក់ងារសារព័ត៌មានAlJazeeraកាលពីថ្ងៃទី០៥ខែមេសាដោយដកស្រង់ព័ត៌មានពីក្រសួងហ្សំប៊ីដែលទទួលបន្ទុកលើប្រាក់បៀវត្សរ៍និងប្រាក់ឧបត្ថម្ភបានបញ្ជាក់ថាលោកប្រធានាធិបតីHakaindeHichilemaមិនបានទទួលប្រាក់បៀវត្សរ៍ទេដោយសារលោកចង់”បម្រើផលប្រយោជន៍ប្រជាជន”។ព័ត៌មានដែលថាប្រធានាធិបតីហ្សំប៊ីមិនបានទទួលប្រាក់បៀវត្សរ៍ក្នុងរយៈពេល៨ខែចុងក្រោយនេះចាប់តាំងពីចូលកាន់តំណែងភ្លាមៗបានបង្កឱ្យមាន “គ្រុនក្តៅ”នៅក្នុងសហគមន៍អនឡាញ។ចំណែកលោកHichilemaមានប្រសាសន៍ថា សម្រាប់លោក ប្រាក់បៀវត្សរ៍មិនមែនជាហេតុផលដែលធ្វើឲ្យលោកសម្រេចចិត្តឈរឈ្មោះបោះឆ្នោតនោះទេ។ «ប្រាក់ឈ្នួលមិនសំខាន់ទេព្រោះវាមិនមែនជាលុយដែលជំរុញខ្ញុំឱ្យឈរឈ្មោះជាតំណែងនេះ មិនមែនរដ្ឋាភិបាលមិនបើកប្រាក់ខែឱ្យខ្ញុំទេ។ គោលដៅសំខាន់របស់ខ្ញុំការលើកទឹកចិត្តចម្បងរបស់ខ្ញុំ គឺធ្វើដូចម្តេចទើបអាចធ្វើឲ្យជីវិតរបស់យើងប្រសើរឡើង? លោក Hichilemaបាននិយាយ ។លោក Hichilema អាយុ៥៩ឆ្នាំ គឺជាសេដ្ឋវិទូ និងជាពាណិជ្ជករម្នាក់ក្នុងចំណោមអ្នកមានបំផុតក្នុងប្រទេស Zambia ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន៣៩០លានដុល្លារ។ លោកបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំមុនជាមួយនឹងការសន្យាថានឹងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ និងបង្កើតការងារសម្រាប់ប្រជាជនជាពិសេសយុវជន៕យោងតាមAl Jazeera

ជាអ្នកជំ​នួញរបស់ប្រទេសZ​ambiaលោ​កHakaindeHichilemaដែលនៅដើមខែសីហា​១៦,២០២១បានប្រ​កាសជ្រើសរើសប្រធានាធិបតី បន្ទាប់ពីបានផ្តួលលោក Edgar Lungu ដែលកាន់អំណាច។ រូបថត AFP