គ​.ជ.ប​អនុញ្ញាត​ភ្នាក់ងារគណបក្សនយោបាយ​ជាង៧៨.០០​០​​នាក់សម្រាប់​​ការ​​បោះឆ្នោត​​ឃុំ​​សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតភ្នាក់ងារគណបក្សនយោបាយចំនួនជាង ៧៨,៤០០នាក់ទាំងពេញសិទ្ធិនិងបម្រុងដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃទី៥ខែមិថុនាខាងមុខនេះដែល៥៦ភាគរយនៃភ្នាក់ងារទាំងនោះមកពីគណបក្សប្រជាជនកម្ពុជា(CPP)ដែលកំពុងកាន់អំណាច។យោងតា​គ.ជ.បរហូតមកដល់ពេលនេះខ្លួនបានអនុម័តភ្នាក់ងារគណបក្សពេញសិទ្ធិសរុបចំនួន ៤៦.៩១៥ នាក់និងបម្រុងចំនួន ៣១.៥១៣ នាក់មកពីគណបក្សនយោបាយចំនួន ១៧ ដែលបានចុះឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិ។ក្នុង​ចំណោម​នោះ ភ្នាក់ងារ​ចំនួន ៤៤.​១៣៣ នាក់ រួម​ទាំង​​បម្រុងចំនួន ២២.០៦៥ នាក់មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្មើ​នឹង ៥៦,​២៥ ភាគរយនៃ​ចំនួន​សរុប ខណៈគណបក្សភ្លើងទៀន (CP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ដែលបានចុះបញ្ជីភ្នាក់ងារសរុបចំនួន ២៥.៨៤៥ រួមទាំងបម្រុងចំនួន ៨,៣៦៨នាក់ដែលស្មើនឹង៣២,៩៤ភាគរយនៃចំនួនសរុប។ចំនួននេះតាមពីក្រោយដោយគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចគណបក្សខ្មែររួបរួមជាតិនិងគណបក្សខ្មែរស្រលាញ់ជាតិ។លើសពីនេះគណបក្សចំនួន១២ផ្សេងទៀតបានចុះឈ្មោះទាំងភ្នាក់ងារពេញសិទ្ធិនិងភ្នាក់ងារបម្រុងដែលមានតិចជាងមួយភាគរយនៃចំនួនសរុបនៃគណបក្សនីមួយៗ។គណបក្សទាំងនេះរួមមានគណបក្សសញ្ជាតិកម្ពុជា (CNP) គណបក្សយុវជនកម្ពុជា (CYP) គណបក្សឆន្ទៈខ្មែរ (KWP) គណបក្សកែទម្រង់កម្ពុជា (CRP) គណបក្សកម្ពុជានិយម (KP) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) គណបក្សខ្មែរតែមួយ (KUP) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (BSDP) គណបក្សប្រជាធិបតេយ្យជនជាតិដើមភាគតិចកម្ពុជា គណបក្ស​ឯកភាព​ជាតិខ្មែរ​ (ECKP)) គណបក្សរស្មីខេមរា (RKP) និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (KEDP)។យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មារឃុំសង្កាត់រៀបចំការបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃបន្ទាប់ពីការបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធមិនត្រូវបានអនុញ្ញាតឲ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់និយាយថាគណបក្សរបស់លោកមិនមានឧបសគ្គក្នុងការចុះឈ្មោះភ្នាក់ងារដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនោះទេ។ប៉ុន្តែ​លោក ថាច់ សេដ្ឋា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀននិយាយ​ថា គណបក្ស​របស់​លោក​ជួប​បញ្ហា​ទាំង​ការ​ជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ភ្នាក់ងារ​គណបក្ស។លោកបន្តថា៖ «យើងមានបញ្ហាមួយចំនួនទាក់ទងនឹងការជ្រើសរើសភ្នាក់ងារសង្កេតការណ៍ ដោយសារទី១​​ ពេលវេលាកៀក យើងពិបាករក(ភ្នាក់ងារ) ទី២ យើងទទួលការគំរាមកំហែង ជាក់ស្ដែងយើងរកភ្នាក់ងារបានហើយ ប៉ុន្តែត្រូវបានគេគំរាមឲ្យលាឈប់វិញ។ យើងត្រូវការអ្នកសង្កេតការណ៍ខ្លាំងមែនទែន»។ទោះយ៉ាងណា លោកថាគណបក្សរបស់លោកនឹងតស៊ូក្នុងការជ្រើសរើសភ្នាក់ងារបន្ថែមទៀត ដើម្បីសង្កេតមើលគ្រប់ឃុំសង្កាត់ដែល CP បានចុះឈ្មោះបេក្ខជនបោះឆ្នោត។ រហូត​មក​ដល់​ពេល​នេះ គ.ជ.ប បាន​អនុម័ត​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់គណបក្សប្រជាជនកម្ពុជា នៅគ្រប់១,​៦៥២ ឃុំសង្កាត់ ខណៈគណបក្សភ្លើងទៀនបានត្រឹម១,​៦២៥ ឃុំសង្កាត់នៅឡើយ។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបាននិយាយកាលពីម្សិលមិញថាគណបក្សនៅតែមានពេលច្រើនទៀតក្នុងការចុះឈ្មោះភ្នាក់ងាររបស់ខ្លួនជាអ្នកសង្កេតការណ៍។លោកបន្តថា​៖«នៅពេលដែលគណបក្សនយោបាយត្រូវបានគ.ជ.បទទួលស្គាល់បញ្ជីបេក្ខជនឈរឈ្មោះរួចហើយគណបក្សនយោបាយនោះអាចស្នើសុំដាក់ភ្ញាក់ងារគណបក្សរបស់ខ្លួនធ្វើជាអ្នកសង្កេតការណ៍នៅឃុំសង្កាត់នោះឯងហើយការទទួលការចុះឈ្មោះភ្នាក់ងារគណបក្សនឹងធ្វើរហូតដល់កៀកមុនការបោះឆ្នោត។គ.ជ.បសង្ឈឹមថានឹងមានគណបក្សនយោបាយនឹងដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួនបន្ថែមទៀត»។បើតាម គ.ជ.ប យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ហើយការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៅការិយាល័យបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា។លទ្ធផលបឋមនឹងប្រកាសដោយ គ.ជ.ប នៅថ្ងៃទី៥ និងទី៦ ខែមិថុនា៕KhmerTime

ប្រជាពលរដ្ឋតម្រង់ជួរដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។រូបភាពKhmerTime