រដ្ឋ​ម​ន្ត្រីកសិ​​​​កម្មនិង​​​នា​យិកា​​ធនាគារពិ​ភ​ព​លោកបាន​​នាំ​យកកូនមា​ន់និងសម្ភារ:ចិញ្ចឹម​មា​ន់​​ម​​កចែ​ក​ជូ​​នប្រ​​ជា​ព​​ល​​រដ្ឋចំ​នួ​ន​២​​​៤​គ្រួសារ

អញ្ជើញចេញពីស្រុកស្ទឹងត្រង់ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងលោកស្រីនាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា ព្រមជាមួយសហការីបាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលស្ថិតក្នុងគម្រោងសង្គ្រោះបន្ទាន់បណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា។លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមបានបញ្ជាក់ថាខេត្តកំពង់ចាមមានកសិករចំនួន១០៤២គ្រួសារទទួលបានការឧបត្ថម្ភគាំទ្រធាតុចូលផលិតកម្មសត្វ វារីវប្បកម្ម និងផលិតកម្មដំណាំ ពីគម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះ ៖
– ទទួលផលធាតុចូលផលិតកម្មសត្វចំនួន ៥៩០គ្រួសារ
– ទទួលផលធាតុចូលផលិតកម្មដំណាំ ចំនួន ២១៩គ្រួសារ
– ទទួលផលធាតុចូលវារីវប្បកម្មចំនួន ១៥៨គ្រួសារ (ត្រី ១៣៨គ្រួសារ និងកង្កែប២០គ្រួសារ)
ចំពោះស្រុកជើងព្រៃមានកសិករចំនួន ៣០៩គ្រួសារ ក្នុងនោះ ៖
– កសិករទទួលកូនត្រី និងសម្ភារៈចិញ្ចឹម ៣០គ្រួសារ កសិករទទួលកូនកង្កែប និងសម្ភារៈចិញ្ចឹម ៣គ្រួសារ។
– កសិករទទួលកូនដំណាំ និងសម្ភារៈដាំដុះចំនួន ៥៦គ្រួសារ។
– កសិករទទួលកូនមាន់ និងសម្ភារៈចិញ្ចឹមចំនួន ២២០គ្រួសារ។
ដោយឡែក នៅឃុំស្រម៉រ ស្រុកជើងព្រៃ កសិករធាតុចូលផលិតកម្មសត្វ វារីវប្បកម្ម និងដំណាំចំនួន១១៨គ្រួសារ (ត្រី ៣០គ្រួសារ កង្កែប ៣គ្រួសារ ដំណាំ ២៦គ្រួសារ និងមាន់ ៨២គ្រួសារ)។
សម្រាប់រសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា បាននាំយកធាតុចូលកសិកម្ម មកចែកជូនកសិករដូចខាងក្រោម៖
– កសិករទទួលធាតុចូលដំណាំចំនួន ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ៖ កូនបន្លែ ៤០០ដើម និងត្រេ ២ផ្ទាំង ២ សំណាញ់ ១០ គក្រ និងជីលាមកសត្វ ១៥០គក្រ។
– កសិករចំនួន ២៤គ្រួសារ ទទួលបានធាតុចូលផលិតកម្មសត្វ មាន៖ ទ្រូងធំ ១ខ្នង (២,៥០មX៤ម) កូនមាន់ ៧០ក្បាល ស្នូកទឹក ស្នូកចំណាំៈ ចំណាំៈ ៥០គក សំណាញ់ ៥គក
និងថ្នាំ ១ឈុត។
– កសិករទទួលធាតុចូលវារីវប្បកម្ម ក្នុង១គ្រួសារទទួលបាន ៖ កូនត្រី/កូនកង្កែបៈ១០០០ក្បាល
តង់ប្លាស្ទិកៈ ១ផ្ទាំង ចំណី ៨បាវ= ២៤០គក និងថ្នាំ ៣កញ្ចប់។
ភ្ជាប់ជាមួយជំនួយឧបត្ថម្ភជាកូនមាន់ កូនត្រី កូនកង្កែប កូនបន្លែ និងធាតុចូលផ្សេងៗទៀត ដែលបានយកមកចែកជូនកសិករនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកាបានលើកទឹកចិត្តដល់ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាពិសេសបងប្អូនប្រជាកសិករឲ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម មើលថែរទាំសត្វ ត្រី និងដំណាំឲ្យបានល្អ ព្រោះវានឹងផ្តល់ផលជាស្បៀងសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យកសិករ ថាបើមានបញ្ហាទាក់ទងនឹងបច្ចេកទេសចិញ្ចឹម ជំងឺ និងការមើលថែរ សូមទាក់ទងទៅមន្រ្តីគម្រោង ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបន្ទាន់ដើម្បីសុំអន្តរាគមន៍ពីមន្រ្តីជំនាញ។ ក្រៅពីការងារចិញ្ចឹម និងដាំដំណាំ ក៏ត្រូវយកចិត្តទុកដាក់អំពីសុខភាព និងការសិក្សារបស់កូនៗ និងចៅៗផងដែរ ជា ពិសេសអនាម័យក្នុងការរស់នៅ និងអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង ៣ការពារ។ លោកស្រីនាយិកា ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ គិតគូដោះស្រាយ និងស្វែងរកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យស្ថានភាពនៃការឆ្លងរីករាលដាលត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយសកម្មភាពរបស់សង្គម ត្រូវបានបើកឲ្យដំណើរការតាមគន្លងប្រក្រតីភាពថ្មី បានយ៉ាងល្អប្រសើរ៕សហការី