
ថៃ្ងនេះឆ្លងថ្មីធ្លាក់ចុះមកនៅ២២នាក់ខណៈជាសះស្បើយថ្មី១២១នាក់មិនមានករណីស្លាប់ថ្មីនោះទេ
ថ្ងៃចេញផ្សាយៈ April 6, 2022
រហូតដល់ថ្ងៃទី៦មេសា២០២២យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន២២នាក់(ឆ្លងសហគមន៍២២ នាំចូល០នាក់)និងមានជាសះស្បើយ១២១នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១៣៥៨៣៤ និងចំនួនជាសះស្បើយសរុបកើន១៣២៤៤៩នាក់និងស្លាប់ថ្មី០នាក់ (មិនបានចាក់វ៉ាក់សាំង០នាក់) សរុបស្លាប់៣០៥៥នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥