សម្តេចហ៊ុនសែ​នដាក់​ឈ្មោះ​​សៀមរា​បជា​ផ្កាយ​​រះ​ភាគ​​ខាង​ជើង​

ខេត្ត​សៀមរាប​ដែល​ជា​ទឹកដី​នៃ​ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បីល្បាញ​ ​និង​ជា​កន្លែង​ទេសចរណ៍​ ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​តារា​រះ​ភាគ​ខាងជើង​Ring​ ​Star​ o​f​ ​North​ ​ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដែល​ទើបនឹង​សាងសង់​ថ្មី​នៅ​ក្នុង​ទីក្រុង​ ​និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​។​
លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាល​ពីម្សិលមិញ​បាន​ដាក់ឈ្មោះ​ខេត្ត​សៀមរាប​ថា​ជា​ខេត្ត​ ​Rising​ ​Star​ o​f​ ​North​ ​ក្នុង​ពេល​ចុះ​ពិនិត្យ​ដំណើរការ​គម្រោង​ធំ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ​-​សៀមរាប​ ​នៅ​ស្រុក​សូទ្រនិគម​។​លោក​ថា​ ​ផ្កាយ​រះ​ខាងជើង​គ្របដណ្ដប់​លើ​ខេត្ត​សៀមរាប​ ​ឧត្តរមានជ័យ​ ​កំពង់ធំ​ ​និង​មួយ​ផ្នែក​នៃ​ខេត្ត​ព្រះវិហារ​ ​ខណៈ​លោក​បាន​កត់​សម្គាល់​ពី​ការ​រីក​ចម្រើន​ក្នុង​ការ​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប​ ​និង​ពី​ខេត្ត​សៀមរាប​ទៅ​ខេត្ត​បន្ទាយ​មានជ័យ​និង​ ​ខេត្ត​បាត់​ដំបង​។​​លោក​បាន​បន្ថែម​ថា​ ​មានផ្លូវ​ថ្មី​ចំនួន​ ​៣​៨​ ​ក្នុង​ក្រុង​សៀមរាប​ ​ដែល​បាន​លើកកំពស់​សោភ័ណ​ភាព​ក្រុង​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​បរទេស​។​លោក​បាន​បន្ត​ថា​៖​ ​«​ខ្ញុំ​គិតថា​វា​ដល់ពេលហើយដែល​យើង​ប្រកាស​ ​Rising​ ​Star​ o​f​ ​North​ ​បន្ទាប់ពី​បាន​ប្រកាស​តារា​រះ​នៃ​ទិស​និរតី​ ​Ring​ ​Star​ o​f​ ​Southwest​ ​នៅ​តំបន់​ឆ្នេរ​របស់​ប្រទេស​ដែល​ជាគោល​ដៅ​ទេសចរណ៍​របស់យើង​»​។​ខេត្ត​សៀមរាប​ ​ជា​ខេត្ត​ទេសចរណ៍​សំខាន់​របស់​កម្ពុជា​ ​កំពុង​លេចចេញ​នូវ​សមិទ្ធិ​ផល​សំខាន់​ៗ​ជាច្រើន​ ​ដូចជា​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​អង្គរ​-​សៀមរាប​ ​តម្លៃ​ ​៨​៨​០​លាន​ដុល្លារ​ ​ដែល​បាន​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​០​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​៣​ ​ហើយនឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​៣​ ​ហើយ​អាកាសយានដ្ឋាន​នឹង​គ្រប់គ្រង​យន្តហោះ​ផ្លូវឆ្ងាយ​ ​ដែល​នាំ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​។​រដ្ឋាភិបាល​ក៏បាន​បែងចែក​ថវិកា​ចំនួន​ ​១​៥​០​ ​លាន​ដុល្លារ​ ​ដើម្បី​កែ​លម្អ​ផ្លូវ​ចំនួន​ ​៣​៨​ ​ក្នុង​ទីក្រុង​។​ ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​នេះ​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃនេះ​ ​និង​មាន​ការចូលរួម​ពី​លោក​ ​ហ៊ុន​ ​សែន​។​
លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​មានប្រសាសន៍ថា​ ​ការ​ដាក់ឈ្មោះ​ថា​ ​តារា​រះ​ខាងជើង​ ​គឺជា​ផែនទី​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​វិ​ស័យយ​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​និង​កសិកម្ម​។​
លោក​ថា​៖​«​ ​វា​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ទាំង​រដ្ឋាភិបាល​ ​និង​វិ​ស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស​័​យ​ទេសចរណ៍​ ​ព្រោះ​ខេត្ត​សៀមរាប​មាន​ប្រាសាទបុរាណ​ដ៏​ល្បី​មួយ​ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ ​វាក៏​នឹង​លើក​ក​ម្ពស់​ការធ្វើដំណើរ​ទាំង​ភ្ញៀវ​ទេសចរ​ ​និង​ពាណិជ្ជករ​ទៅ​ខេត្ត​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​»​។​
​លោក​ថា​ ​វា​ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការកំណត់​បង្គោល​សេដ្ឋកិច្ច​ ​ដែល​ខេត្ត​សៀមរាប​ ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ទាំងបួន​ក្នុង​ប្រទេស​។​
Rising​ ​Star​ ​គឺជា​មជ្ឈមណ្ឌល​នៃ​ការ​អភិវឌ្ឍន៍​ក្នុង​វិ​ស័​យ​ទេសចរណ៍​ ​កសិកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​ខេត្ត​ព្រះ​សី​ហ​នុ​ជាប់​ឈ្មោះ​ជាតា​រា​រះ​នៃ​ទិស​និរតី​ ​ដោយសារ​វិ​ស​័​យ​ឧស្សាហកម្ម​ ​ទេសចរណ៍​ ​កសិកម្ម​ ​និង​វិ​ស័​យ​ដឹកជញ្ជូន​តាម​កំពង់ផែ​សមុទ្រ​៕Khmer Time