ករណីឆ្លងថ្មី១១២នាក់(លទ្ធផល PCR)ជាសះស្បើយថ្មីមានចំនួន២៦៣នាក់និងស្លាប់ថ្មី០៨នាក់
ថ្ងៃចេញផ្សាយៈ October 26, 2021
រហូតដល់ថ្ងៃទី២៦តុលា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន១១២នាក់(ឆ្លងសហគមន៍១០២និងនាំចូល១០)និងមានជាសះស្បើយ២៦៣នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១១៨០០០នាក់និងចំនួនជាសះស្បើយសរុបកើន១១៣៥២៧នាក់និងស្លាប់ថ្មី៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង៥នាក់)សរុបស្លាប់២៧៥១នាក់ ។សូមបន្តអនុវត្តន៍៣កុំ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា២០២០។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥