អង់​​គ្លេស​ផ្តល់​ថាមពល​​ដ​ល់​អ៊ុយក្រែនរុស្ស៊ី​ព្រ​មាន​ថា​នឹ​ង​ដា​ក់​គោលដៅ

ទីក្រុងម៉ូស្គូបានព្រមានថាប្រព័ន្ធកាំភ្លើងធំប្រឆាំងរថក្រោះរយៈចម្ងាយឆ្ងាយរបស់អង់គ្លេសនិងលោកខាងលិច ដែលបញ្ជូនទៅកាន់អ៊ុយក្រែននឹងក្លាយជា “គោលដៅស្របច្បាប់” របស់កងកម្លាំងរុស្ស៊ី។ ប្រសិនបើពួកគេត្រូវបាននាំចូលទៅក្នុងព្រំដែនអ៊ុយក្រែន។”រាល់ការបញ្ជូនអាវុធ(ទៅអ៊ុយក្រែន) ធ្វើឱ្យមានអស្ថិរភាពជាពិសេសអាវុធដែល (រដ្ឋមន្ត្រីការពារជាតិអង់គ្លេស) លោក Ben Wallace បានលើកឡើង។ អាវុធទាំងនេះបង្កើនភាពតានតឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។ជាក់ស្តែង ទាំងនេះគឺជាអាវុធថ្មីដែលមានភាពជាក់លាក់ខ្ពស់ឯកអគ្គរដ្ឋទូត​បាន​និយាយ​ថាយោធា​របស់​យើង​នឹង​ចាត់​ទុក​ពួកគេ​ជា​គោលដៅ​ស្រប​ច្បាប់។ប្រសិនបើ​ពួកគេ​ត្រូវ​បាន​នាំ​ចូល​ក្នុង​ព្រំដែន​អ៊ុយក្រែន»។​ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ចក្រភព​អង់គ្លេសលោក Andrey Kelin បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TASS នៅ​ថ្ងៃ​ទី ២ ខែ​មេសា។ការព្រមាននេះបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោកWallace បាននិយាយកាលពីថ្ងៃទី៣១ខែមីនាថាចក្រភពអង់គ្លេសនិងប្រទេសលោកខាងលិចមួយចំនួនកំពុងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែនជាការឆ្លើយតបទៅនឹងយុទ្ធនាការយោធារបស់រុស្ស៊ី។ លោក Wallace បាននិយាយថា អាវុធទាំងនេះរួមមានកាំភ្លើងធំ រយៈចម្ងាយឆ្ងាយកាំជ្រួចនិងរថពាសដែក។លោក Wallace បាននិយាយថា”នឹងមានអាវុធដ៍សាហាវបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន”។ប៉ុន្តែបានសង្កត់ធ្ងន់ថាជំនួយទាំងនេះមិនរួមបញ្ចូលរថក្រោះឬអាវុធដ៍សាហាវជាច្រើនទៀតដែលស្នើឡើងដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នោះទេ។ លោកបាននិយាយថាអ៊ុយក្រែនត្រូវការកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងនានា រួមទាំងទីក្រុង Mariupol ផងដែរ។កន្លងមក ប្រទេសណាតូ រួមទាំងសហរដ្ឋអាមេរិកបានយល់ព្រមផ្តល់មីស៊ីលពីដីទៅអាកាស Javelin និងអាវុធប្រឆាំងរថក្រោះធុនស្រាលជំនាន់ថ្មី (NLAW) កាំជ្រួចការពារដែនអាកាស Stinger និងយន្តហោះគ្មានមនុស្សបើក TB2 សម្រាប់អ៊ុយក្រែន។ មក​ដល់​ពេល​នេះចក្រភព​អង់គ្លេស​តែ​ម្នាក់​គត់​បាន​បញ្ជូន​កាំជ្រួច​ប្រឆាំង​រថក្រោះ​ចំនួន៤ពាន់​គ្រាប់។កាលពីថ្ងៃទី១ខែមេសាអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ក៏បាននិយាយផងដែរថា អាល្លឺម៉ង់មានភ្លើងខៀវសម្រាប់ការផ្គត់ផ្គង់រថពាសដែក BMP-1 ចំនួន៥៨គ្រឿងដែលរចនា និងសាងសង់ដោយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ដល់អ៊ុយក្រែន។រថពាសដែកប្រយុទ្ធថ្មើរជើង BMP-1 ត្រូវបាននាំយកទៅក្នុងឃ្លាំងអាវុធរបស់កងទ័ពអាល្លឺម៉ង់បន្ទាប់ពីការដួលរលំនៃជញ្ជាំងប៊ែរឡាំង។ រថពាសដែក BMP-1 បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឆេក ។ប៉ុន្តែការដឹកជញ្ជូនទៅភាគីទី៣ទាមទារការយល់ព្រមពីទីក្រុងប៊ែកឡាំង ដោយសារកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនរថពាសដែកទាំងនេះមិនអាចកើតឡើងភ្លាមៗបានទេដោយសារតម្រូវការជួសជុល និងថែទាំដែលត្រូវចំណាយពេលច្រើនសប្តាហ៍។កន្លងមកអាល្លឺម៉ង់បានសន្យាផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន។ប៉ុន្តែមានតែប្រព័ន្ធប្រឆាំងរថក្រោះនិងប្រឆាំងយន្តហោះមួយចំនួនប៉ុណ្ណោះ។ ទីក្រុងប៊ែរឡាំងក៏បានច្រានចោលផងដែរនូវសេណារីយ៉ូនៃការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនដោយហេតុផលថានេះអាចនាំឱ្យមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។នេះក៏ជាហេតុផលដែលបណ្តាប្រទេសលោកខាងលិចបដិសេធមិនផ្តល់យន្តហោះចម្បាំងនិងរថក្រោះដល់អ៊ុយក្រែន។លោកខាងលិចបានបន្តផ្តល់សព្វាវុធនិងបរិក្ខារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅទីនេះកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ទីក្រុងម៉ូស្គូបានព្រមានម្តងហើយម្តងទៀតថាការផ្គត់ផ្គង់នេះគឺជាទង្វើដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ហើយបានអះអាងថាក្បួនដឹកជញ្ជូនសព្វាវុធបរទេសណាមួយដែលចូលមកអ៊ុយក្រែនអាចក្លាយជាគោលដៅស្របច្បាប់របស់កងកម្លាំងរុស្ស៊ី៕យោងតាមTASS, Reuters


កាំជ្រួចប្រឆាំងរថក្រោះ FGM-148 Javelin។រូបភាពAFP