អឺរ៉ុប​អាច​​ចំណាយ​ជា​ង២​០០​ពាន់​លា​ន​ដុល្លារ​ដើម្បី​កា​ត់​ផ្តាច់​​ថាមពល​រុស្ស៊ី

គណៈកម្មការអឺរ៉ុប(EC)គ្រោងនឹងចំណាយប្រាក់ចំនួន២០៣ពាន់លានដុល្លារក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបញ្ឈប់ការនាំចូលឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៊ីនៅឆ្នាំ២០២៧។សេចក្តីព្រាងផែនការ EC បានគូសបញ្ជាក់ពីសកម្មភាពសំខាន់២៖ ការលើកកម្ពស់ថាមពលកកើតឡើងវិញ ការសន្សំថាមពលរួមជាមួយនឹងការស្វែងរកការផ្គត់ផ្គង់ឧស្ម័នជំនួសពីប្រទេសរុស្ស៊ី។សេចក្តីព្រាងនេះគឺអាចផ្លាស់ប្តូរមុនពេលវាត្រូវបានបោះពុម្ពនៅសប្តាហ៍ក្រោយដើម្បីរួមបញ្ចូលច្បាប់ EU និងអនុសាសន៍ដែលរដ្ឋជាសមាជិកអាចធ្វើបានដូចជាការប្រើប្រាស់មូលនិធិសម្រាប់ការស្តារឡើងវិញក្រោយCovid-19ដើម្បីចំណាយលើការផ្លាស់ប្តូរថាមពល។សហភាពអឺរ៉ុបក៏នឹងវាយតម្លៃសក្តានុពលសម្រាប់ការនាំចូលឧស្ម័នធម្មជាតិរាវ(LNG)ពីប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងនីហ្សេរីយ៉ាព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីជំនួសការនាំចូលឧស្ម័នរបស់រុស្ស៊ី។EC ចង់កំណត់គោលដៅសម្រាប់ថាមពលកកើតឡើងវិញដែលមានចំនួន៤៥% នៃចំណែកទីផ្សារនៅឆ្នាំ២០៣០ជំនួសឱ្យសំណើ៤០% បច្ចុប្បន្ន។ ទីក្រុងព្រុចសែលក៏មានគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ប្លុកដោយ១៣% កើនឡើងពី ៩% បច្ចុប្បន្ន។ផែនការនេះក៏បង្កើតនូវសំណើមួយចំនួនដើម្បីធ្វើវិសោធនកម្មច្បាប់EU ដើម្បីពន្លឿនការផ្តល់អាជ្ញាបណ្ណគម្រោងថាមពលកកើតឡើងវិញក៏ដូចជាបង្កើតយន្តការថ្មីដើម្បីលើកកម្ពស់ការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យក្នុងទ្រង់ទ្រាយធំ។ប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រហែល៤៥% នៃការនាំចូលឧស្ម័នសរុបរបស់អឺរ៉ុបក្នុងឆ្នាំ២០២១។សហភាពអឺរ៉ុបកំពុងស្នើឱ្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ីចំនួន៦៦% នៅចុងឆ្នាំនេះ។ ប៉ុន្តែមិនទាន់ផ្តល់ផែនការលម្អិតអំពីរបៀបសម្រេចបាននោះទេ។អ្នកវិភាគព្រមានថានៅក្នុងបរិបទនៃជម្លោះនៅអ៊ុយក្រែន ដែលបង្ហាញសញ្ញានៃការបញ្ចប់នោះ សន្តិសុខថាមពលរបស់អឺរ៉ុបអាចនឹងត្រូវបានគំរាមកំហែងខណៈដែលនៅតែពឹងផ្អែកលើធនធានប្រេង និងឧស្ម័នរបស់រុស្ស៊ីក្នុងបរិបទដែលទីក្រុងម៉ូស្គូត្រូវបានចាត់ទុកថាកំពុងប្រើប្រាស់ឧស្ម័នជាឧបករណ៍នៃសម្ពាធលើសហភាពអឺរ៉ុប៕យោងតាម Reuters