ឯក​​​ឧត្តម​​​វេងសា​ខុនបា​ន​ក្រើនរំលឹ​កឲ្យបងប្អូន​ប្រជា​ព​លរដ្ឋនាំគ្នាទៅបោះឆ្នោតជូនគ​ណបក្សប្រជា​ជ​​ន​កម្ពុជា​ដើម្បីកា​រ​អ​ភិ​វឌ្ឍនិងរ​ក្សា​បា​ននូវ​សន្តិភា​ព

ឈានចូលកម្មវិធីទី៣ ស្ថិតក្នុងស្រុកតំបែរ នៅរសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំគោកស្រុក ចំនួន ៧០០នាក់ ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តគោកស្រុក។
ពិធីសំណេះសំណាលបានដំណើរការទៅដូចកម្មវិធីពេលព្រឹកដែរ ដោយមានរបាយការណ៍លោកមេឃុំគោកស្រុក និងមតិសំណេះសំណាលរបស់ឯកឧត្តមដែលមានខ្លឹមសាររួមដូចកម្មវិធីពេល ព្រឹក។ ការសំណេះសំណាលគឺដើម្បីចង់ដឹងអំពីសុខទុក្ខរបស់បងប្អូន ជីវភាព ការទទួលបានសេវាសាធារណ: បញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋាន ហើយត្រូវការដោះស្រាយជា ចាំបាច់ និងទាន់ពេលវេលា។ ធ្វើការពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសមាជិកក្រុមការងារចុះមូលដ្ឋាន សហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចបានក្នុងរយ: ពេលកន្លងមក។ ក្នុងពេលជាមួយនេះដែរ ឯកឧត្តមប្រធានក្រុមការងារនឹងទទួលយកសំណើរបស់បង ប្អូនមកពិនិត្យ ពិចារណា និងជួយដោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាព និងការចាំបាច់។
ក្នុងជំនួបពិភាក្សា ឯកឧត្តមបានដើរតួនាទីជាស្ពានចម្លងរវាងមន្រ្តីថ្នាក់ជាតិ និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយបាននាំយកព័ត៌មានសំខាន់ៗមកជម្រាបជូនអង្គពិធីបានជ្រាបទាក់ទង ការអភិវឌ្ឍជាតិ បញ្ហាសេដ្ឋកិច្ច និងសង្គមកម្ពុជា និងនៅលើពិភពលោកក្នុងបរិបទនៃវិបត្តិកូវីដ-១៩ បញ្ហាប្រឈមរបស់ពិភពលោកទាក់ទងទៅនឹងសង្គ្រាមរុស្សី-អ៊ុនក្រែង។ បច្ចុប្បន្នភាពជំងឺឆ្លងកូវីដ-១៩ និងវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីស្តារសេដ្ឋកិច្ចជាតិ និងជាពិសេសមតិណែនាំឲ្យប្រជាពល រដ្ឋត្រូវខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
ស្ថិតក្នុងស្ថានភាពដែលយើងទើបចេញផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមបានណែនាំឲ្យបង ប្អូនយើងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងសុខភាព និងសេដ្ឋកិច្ចគ្រួសារ តាមរយ:ការចាយ វាយ ការធ្វើបុណ្យទាន ពិធីអាពាហ៍ពិពាហ៍ និងកម្មពិធីផ្សេងៗ ត្រូវចេះគិតគូ កុំខ្ជះខ្ជាយ និងត្រូវសន្សំសំចៃ។ ត្រូវយកឱកាសនេះខិតខំធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឲ្យជីវភាពគ្រួសារ។ ប្រសិនបើយើងប្រឈមនឹងការលំបាកហើយ សូមកុំឲ្យកូនៗយើងបន្តប្រឈមនឹងភាពក្រីក្រ គឺត្រូវលើកទឹកចិត្តឲ្យកូន ចៅទៅសាលា សិក្សារៀនសូត្រគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន និងគ្រប់វិធីសាស្រ្ត ដើម្បីឲ្យពួកគេដើរចេញពីភាពល្ងង់ខ្លៅ និងក្រីក្រ “ភាពល្ងិតល្ងង់ នេះហើយដែលធ្វើឲ្យពួកគេក្រតជំនាន់ និងដើរចូល ឬប្រព្រឹត្ត អំពើហឹង្សាក្នុងគ្រួសារ និងអំពើខុសច្បាប់ក្នុងសង្គម” ។ ចុងបញ្ចប់ ឯកឧត្តមបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។ សម្រាប់រសៀលថ្ងៃនេះ ព្រះចៅអធិការវត្តគោកស្រុកបានទទួលប្រាក់ឧបត្ថម្ភ ៨លានរៀល មេឃុំ ១លានរៀល ក្រុមការងាររៀបចំកម្មវិធី ១លានរៀល និងបងប្អូនប្រជា ពលរដ្ឋចំនួន ៧០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០ រៀល ជាមួយនឹងពរទាំង ៤ប្រការគ្រប់ៗគ្នា៕សហការី