ឯកឧត្តម​វេ​ងសាខុនប្រធានក្រុមការ​ងាររាជរដ្ឋាភិបា​បានអ​ញ្ជើញមកជួបសំណេះសំណាលជាមួ​យបងប្អូនប្រជា​​ពលរដ្ឋមក​​ពី​ឃុំត្រ​ពាំង​ព្រី​ងនិង​ឃុំតំ​បែរក្នុងស្រុក​តំបែរ

នាព្រឹកថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាមបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំត្រពាំងព្រីង និងឃុំតំបែរ ក្នុងស្រុកតំបែរ ដែលចែកចេញជា ២កម្មវិធី ៖
– កម្មវិធីទី១៖ នៅវេលាម៉ោង ៧ និង ៣០នាទី ឯកឧត្តមបានអញ្ជើញមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋអញ្ជើញមកពីឃុំត្រពាំងព្រីង មានចំនួន ៦៥០នាក់ ដែលពិធីនេះបានរៀបចំ ក្នុងបរិវេណវត្តត្រពាំងព្រីង។
– កម្មវិធីទី២៖ នៅវេលាម៉ោង ៩ និង ៣០នាទី ឯកឧត្តមបានអញ្ជើញមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋអញ្ជើញមកពីឃុំតំបែរ មានចំនួន ៦០០នាក់ ដែលពិធីនេះបានរៀបចំក្នុង បរិវេណវត្តតំបែរ។
ក្នុងវិធីទាំងពីរខាងលើ ក៏មានវត្តមានឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកតំបែរ លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំត្រពាំង ព្រីង ឃុំគោកស្រុក និងឃុំតំបែរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងប្រជាការពារភូមិ។
ក្នុងវិធីនីមួយៗ លោកមេឃុំត្រពាំងព្រីង ក៏ដូចឃុំតំបែរ បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសកម្មភាពចុះមូលដ្ឋានរបស់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ មានខ្លឹមសាររួមថា ៖ កន្លងមកក្រុមការងារបានចូលរួមយ៉ាងសកម្ម ដោះស្រាយនូវរាល់បញ្ហាប្រឈមដែលបងប្អូនមូលដ្ឋានបានជួប អនុវត្តគោលនយោបាយ ក៣ គ្រោះថ្នាក់ចរាចរ ខ្យល់កន្រ្ទាក់ ជួសជុល និងកសាងផ្លូវលំ តភ្លើងសូឡាបំភ្លឺផ្លូវសាធារណ: តបណ្តាញអគ្គីសនី ចាក់ដីបំពេញនៅតាមបរិវេណសាលា ជួសជុលរបងសាលា ឧបត្ថម្ភចាស់ជរាគ្មានទីពឹង សង់ផ្ទះសប្បុរសធម៌ ជួសជុលដំបូលសាលារៀន និងសកម្មភាពចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សាងសង់ស្នាក់ការបក្សឃុំ ជួយដោះ ស្រាយបញ្ហាជីវភាពជូនចំពោះបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ (អាល់កុល ម៉ាស ថ្នាំ)។
មានមតិសំណេះសំណាលជាមួយបងប្អូនឃុំត្រពាំងព្រីងក្នុងកម្មវិធីទី១ និងឃុំតំបែរក្នុងកម្មវិធីទី២ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង ពីរ និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសជួបជុំ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពី ៖
១- ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពល រដ្ឋបានគ្រប់ៗគ្នាទាំងក្មេង ចាស់ និងទាន់ពេលវេលា។ ក្នុងរយ:ពេល ៦ថ្ងៃកន្លងមកគ្មានអ្នកឆ្លងជំងឺឡើយ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
២- ជំរុញសកម្មភាពសេដ្ឋកិច្ច សង្គម និងដែលបានរីកចម្រើន និងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ។ ត្រង់ចំណុចនេះ ឯកឧត្តមស្នើសុំឲ្យបងប្អូនខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសការងារបង្កបង្កើនផល ដែលផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យគ្រួសារ ហើយមិនត្រូវដេកដួល ឬរង់ចាំតែជំនួយនោះទេ ត្រូវខិតខំ ប្រឹងប្រែងដោយខ្លួនឯងទើបចម្រើនរុងរឿង ដោយត្រូវ ” ជួយខ្លួនឯងសិន ទើបទេវតាជួយយើងជាក្រោយ” ហើយត្រូវប្តូរទម្លាប់គិត និងទម្លាប់ធ្វើ គ្រប់យ៉ាងដែលមិនរីកចម្រើន ទើបអាចដើរចេញពីភាពក្រីក្របាន។
៣- ការធ្វើចំណាកស្រុក ចំណុចនេះ ឯកឧត្តមបានបំភ្លឺជូនបងប្អូនជ្រាបថា និន្នាការចំណាកស្រុក គឺជាបរិបទសកល មិនចំពោះតែកម្ពុជាទេ។ ពលករធ្វើចំណាកស្រុក រៀងរាល់ឆ្នាំបានផ្ញើប្រាក់រយលានដុល្លារមកជូនគ្រួសារ ហើយនៅពេលត្រឡប់មកមាតុប្រទេសវិញបាននាំយកមកជាមួយនូវជំនាញ និងបទពិសោធន៍ការងារបច្ចេកទេសមកចូលរួមកសាង និងអភវឌ្ឍប្រទេស។
៤- វិបត្តិសង្គម និងសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម ជាអាទិ៍សកម្មភាពធ្វើដំណើរ គ្រឿងឧបភោគ បរិភោគ និងប្រេងឥន្ទន:ឡើងថ្លៃ ផលិតផលកសិកម្មខ្វះទីផ្សារ ការដឹកជញ្ជូនទំនិញចេញ និងចូលក្នុងប្រទេសឡើងថ្លៃ។ល។ បញ្ហានេះបណ្តាលមកពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែង។
៥- លើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀស ឲ្យផុតពីអនក្ខរភាព និងភាពក្រីក្រ និងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។
៦- បន្តខិតខំចុះជួយដោះស្រាយបញ្ហានៅមូលដ្ឋានជូនបងប្អូនឲ្យបានកាន់តែប្រសើរ និងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងក៣ និងផ្តល់សេវាសាធារណឲ្យបានល្អ ខ្ជាប់ខ្ជួន និងទាន់ពេលវេលា។
៧- នាំគ្នាទៅទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។
យកឱកាសជួបជុំប្រកបដោយការនឹករលឹក និងស្និទ្ធស្នាល ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំត្រពាំងព្រីង និងឃុំតំបែរ ទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ខណ:នេះ ឯកឧត្តមបានជួយដោះស្រាយសំណើមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំ ក្នុងបំណងបន្តការកសាង និងអភិវឌ្ឍមូលដ្ឋាន៖
– ឃុំត្រពាំងព្រីង ៖ សរុបចំនួន ៤១លានរៀល និង ៣ ០០០ដុល្លារ ហើយបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន ៦៥០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ សរុបចំនួន ៥៤លានរៀល និង ៣០០០ដុល្លារ។
– ឃុំតំបែរ ៖ ព្រះចៅអធិការវត្តតំបែរ ៤លានរៀល មេឃុំ ១លានរៀល ក្រុមរៀបចំកម្មវិធី ១លានរៀល សរុបចំនួន និងបងប្អូនប្រជា ពលរដ្ឋចំនួន ៦០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០ រៀល។ សរុបចំនួន ១៨លានរៀល៕សហការី