ប្រធានាធិបតី​​អាមេរិក​ពិ​ចា​រណា​ទៅ​​មើល​ព្រំ​ដែន​អ​ន្តរ​កូរ៉េ

សេតវិមានបា​ននិយាយថា ប្រធានាធិបតីអាមេរិកលោកJoe Bidenកំពុងពិចារណាតំបន់​គ្មានយោធានៅតាមព្រំដែនអន្តរកូរ៉េ នៅពេលលោកធ្វើដំណើរទៅកាន់អាស៊ីនៅសប្តាហ៍ក្រោយ។ប្រធានាធិបតីអាមេរិកលោកJoeBidenត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជប៉ុនចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែឧសភា ហើយជួបជាមួយមេដឹកនាំនៃប្រទេសទាំង២។ លេខាធិការព័ត៌មានសេតវិមានJenPsakiបាននិយាយកាលពីថ្ងៃទី១២ខែឧសភាថាកាលវិភាគលម្អិតសម្រាប់ការធ្វើដំណើរមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ប៉ុន្តែតំបន់គ្មានយោធា(DMZ)នៅលើខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េគឺជាទិសដៅដែលធ្លាប់ស្គាល់ក្នុងអំឡុងពេលទស្សនកិច្ចជាច្រើនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ទៅកាន់​តំបន់​អាស៊ី​ឦសាន​ត្រូវ​បាន​គ្រោងទុក​ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ក្នុង​តំបន់​ដោយសារ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរនិង​កាំជ្រួច​របស់​កូរ៉េខាងជើង។អ្នកនាំពាក្យសេតវិមានបានរំលឹកឡើងវិញនូវការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា កូរ៉េខាងជើងមានសមត្ថភាពសាកល្បងនុយក្លេអ៊ែរនៅឆ្នាំនេះពោលគឺនៅដើមខែឧសភា។Psaki បាននិយាយថា”យើងបានចែករំលែកព័ត៌មាននេះជាមួយសម្ព័ន្ធមិត្តនិងដៃគូរនានាហើយភាគីកំពុងធ្វើការយ៉ាងជិតស្និទ្ធ”។ទីក្រុងព្យុងយ៉ាងបានបន្តការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប(ICBM) ឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីបានប្រកាសផ្អាកពីឆ្នាំ២០១៧ដើម្បីបង្ហាញពីឆន្ទៈក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ មន្ត្រីជាន់ខ្ពស់អាមេរិកនិងកូរ៉េខាងត្បូងបាននិយាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា រោងចក្រ Punggye-ri របស់កូរ៉េខាងជើងបានបង្ហាញពីសញ្ញានៃការសាងសង់ និងការបើកដំណើរការឡើងវិញដែលបង្កើនការព្រួយបារម្ភអំពីការសាកល្បងនុយក្លេអ៊ែរ។ប្រសិនបើសកម្មភាពនេះប្រព្រឹត្តទៅដូចការព្រមាននោះវានឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកទី៧នៅលើឧបទ្វីបចាប់តាំងពីកូរ៉េខាងជើងចាប់ផ្តើមកម្មវិធីស្រាវជ្រាវរបស់ខ្លួន។ លើកចុងក្រោយដែលមេដឹកនាំកូរ៉េខាងជើងលោកKim Jong-unសាកល្បងអាវុធនុយក្លេអ៊ែរ គឺនៅឆ្នាំ ២០១៧។លោក​ប្រធានាធិបតី Biden ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​ភាគ​ឦសាន​បន្ទាប់​ពី​សម្ព័ន្ធមិត្ត​សំខាន់២ ជប៉ុននិង​កូរ៉េខាងត្បូងដែលជារដ្ឋាភិបាលថ្មី។ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី Yoon Suk-yeol បានចាប់ផ្តើមអាណត្តិប្រាំឆ្នាំរបស់គាត់នៅថ្ងៃទី ១០ខែឧសភា បន្ទាប់ពីបានឈ្នះការបោះឆ្នោតខែមីនា៕យោងតាមReuters

ប្រធានាធិបតីអាមេរិកលោកJoeBiden។រូបភាពAP