Put​in៖ទណ្ឌកម្ម​ប្រឆាំ​ង​នឹង​រុស្ស៊ី​បង្ក​​វិបត្តិ​ពិ​ភពលោក

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថាការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេក៏ដូចជាបង្កឱ្យមានវិបត្តិពិភពលោកផងដែរ។”ទណ្ឌកម្មទាំងនេះគឺជាមូលហេតុចម្បងនៃវិបត្តិពិភពលោក។ជាមួយនឹងមហិច្ឆតានយោបាយដែលគិតខ្លី និងមនោគមវិជ្ជាប្រឆាំងរុស្ស៊ីទណ្ឌកម្មទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ពួកគេ សេដ្ឋកិច្ចរបស់ពួកគេជីវិតរបស់ប្រជាជន” ។ ប្រធានាធិបតី Vladimir Putinត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានTASS នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១២ឧសភា។ម្ចាស់វិមានក្រឹមឡាំងបាននិយាយថា “អ្វីដែលយើងឃើញមុនគេគឺការកើនឡើងនៃអតិផរណានៅក្នុងទ្វីបអឺរ៉ុប”ដោយបានចង្អុលបង្ហាញថានៅក្នុងប្រទេសមួយចំនួនអត្រាអតិផរណាបានកើនឡើងដល់ជិត២០%ក្នុងមួយឆ្នាំហើយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូតម្លៃទំនិញបានកើនឡើងច្រើនជាង១១%។លោកបានព្រមានថាប្រសិនបើទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅតែបន្តសហភាពអឺរ៉ុប (EU)នឹងជៀសមិនរួចនូវផលវិបាកដែលមិនអាចទាយទុកជាមុនបាន ដែលប៉ះពាល់ដល់ជីវិតប្រជាជនរបស់ពួកគេក៏ដូចជាប្រទេសក្រីក្របំផុតរបស់ពិភពលោក។ទន្ទឹមនឹងនោះ លោកប្រធានាធិបតីPutinបាននិយាយថាក្នុងរយៈពេល២ខែកន្លងមកនេះមន្ត្រីរុស្ស៊ីបានបើកកិច្ចប្រជុំជាច្រើន ដើម្បីពិភាក្សាអំពីផែនការធានាឱ្យមានស្ថិរភាពសេដ្ឋកិច្ចក្នុងការប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិច។រុស្ស៊ី​ត្រូវ​រង​ទណ្ឌកម្ម​លោក​ខាង​លិច​ម្តង​ហើយ​ម្តង​ទៀតបន្ទាប់​ពី​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មដោយស្នើឱ្យ “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ឱ្យបង់ប្រាក់សម្រាប់ឧស្ម័នជាប្រាក់រូប្លិ៍រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់។កាលពីខែមុនរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ហ្គាសទៅប៉ូឡូញនិងប៊ុលហ្គារី។ រុស្ស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ខ្លួន​នឹង​បញ្ឈប់​ការ​នាំ​ចេញ​ឧស្ម័ន​ទៅ​អឺរ៉ុប​តាម​រយៈ​បំពង់​បង្ហូរ​ប្រេង​ដែល​រត់​កាត់​ប្រទេស​ប៉ូឡូញ។ ក្រុមហ៊ុន Gazprom Group របស់រុស្ស៊ីពន្យល់ថា នេះគឺដោយសារតែក្រុមហ៊ុនEuRoPol Gaz ដែលជាក្រុមហ៊ុនប្រតិបត្តិការបំពង់បង្ហូរប្រេងឆ្លងកាត់ទឹកដីប៉ូឡូញស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់ទីក្រុងម៉ូស្គូ ហើយប្រឈមមុខនឹងការហាមឃាត់លើប្រតិបត្តិការនិងការទូទាត់ពីប្រទេសរុស្ស៊ី។ទំនាក់ទំនង​រវាង​រុស្ស៊ីនិង​លោកខាងលិច​បាន​កើនឡើង​នាពេលថ្មីៗនេះ ដោយសារ​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន។ លោកខាងលិចបន្តផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនរួមទាំងការផ្តល់អាវុធធុនធ្ងន់ដើម្បីជួយប្រទេសនេះទប់ទល់នឹងសន្ទុះនៃការវាយប្រហាររបស់រុស្ស៊ី។ ទីក្រុងម៉ូស្គូបានព្រមានម្តងហើយម្តងទៀតថាវិធានការនេះអាចនាំឱ្យមានហានិភ័យនៃជម្លោះដោយផ្ទាល់រវាងរុស្ស៊ីនិងលោកខាងលិច។វិមានក្រឹមឡាំងកាលពីថ្ងៃទី១២ឧសភាបានព្រមានថារុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបជាមួយនឹងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុតប្រសិនបើភាគីណាមួយជ្រៀតជ្រែកក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន។ “ទាំងរុស្ស៊ីនិងណាតូចង់ជៀសវាង
“ទាំងរុស្ស៊ីនិងលោកខាងលិចចង់ជៀសវាង (ជម្លោះដោយផ្ទាល់)ហើយសេចក្តីថ្លែងការណ៍អំពីបញ្ហានេះត្រូវបានធ្វើឡើងឥតឈប់ឈរដោយណាតូ ជាពិសេសសហរដ្ឋអាមេរិកសូម្បីតែក្នុងកម្រិតខ្ពស់បំផុត។ នេះគឺជាអ្វីដែលគ្រប់គ្នាចង់ជៀសវាង។” អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយ។នាថ្ងៃដដែល អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានព្រមានតាម Telegram ថា “ការយកអាវុធ” របស់បស្ចឹមលោកទៅកាន់អ៊ុយក្រែន បង្កើនហានិភ័យនៃជម្លោះរវាងណាតូនិងរុស្ស៊ី ហើយវិវត្តទៅជាសង្គ្រាមនុយក្លេអ៊ែរដែលជា“សេណារីយ៉ូគ្រោះមហន្តរាយសម្រាប់ទាំងអស់គ្នា”៕យោងតាមTASS

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។រូបភាព SPUTNIK / AFP)