កម្ពុ​ជា​សង្ឃឹ​ម​ថាអាមេ​រិ​កមិន​ប្រើ​ជំនួប​កំ​ពូល​ជា​មួយ​អាស៊ាន​​​ដើម្បី​បង្កើត​​ភា​ព​ប្រេះឆា​និង​អស្ថិរភា​​ព​ក្នុង​តំប​ន់

បញ្ញាវ័ន្តម្ពុជាបាននិយាយនៅថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិកមិនគួរប្រើកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដើម្បីបង្កើតភាពប្រេះឆានិងអស្ថិរភាពនៅក្នុងតំបន់នោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រោងនឹងជួបជាមួយមេដឹកនាំអាស៊ាន រួមទាំងលោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅចុងសប្តាហ៍នេះ។ប្រទេស​សមាជិកអាស៊ាន មាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។លោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា លោក Biden គួរតែប្រើប្រាស់កិច្ចប្រជុំដើម្បីបង្ហាញពីការគាំទ្រសម្រាប់ការស្តារសេដ្ឋកិច្ចសង្គមរបស់អាស៊ានក្រោយកូវីដ-១៩ ជាជាងជំរុញប្រទេសសមាជិកសាស៊ានឱ្យអនុវត្តតាមសេណារីយ៉ូ ឬរបៀបវារៈរបស់ខ្លួនប្រឆាំងនឹង ប្រទេសផ្សេងទៀត។លោកបានប្រាប់Xinhuaថា“អ្វីដែលសហរដ្ឋអាមេរិកគួរធ្វើគឺលើកទឹកចិត្តឱ្យអាស៊ានប្រកាន់ខ្ជាប់នូវគោលការណ៍មជ្ឈភាព សាមគ្គីភាព និងឯកភាពជាតិ”។លោក ភា បាននិយាយថា សហរដ្ឋអាមេរិកគួរតែគោរពសិទ្ធិរបស់អាស៊ានក្នុងការសម្រេចចិត្ត ហើយមិនគួរប្រើសម្ពាធសេដ្ឋកិច្ច នយោបាយឬសន្តិសុខដើម្បីចរចាជាមួយអាស៊ានឬបង្ខំឱ្យអាស៊ានធ្វើការសម្រេចចិត្តតាមការចង់បានរបស់ខ្លួននោះទេ។លោកបានបន្តថា “សហរដ្ឋអាមេរិកត្រូវតែគោរពផលប្រយោជន៍រួមរបស់អាស៊ាន តំបន់ និងពិភពលោក ហើយមិនគួរដាក់ចេញនូវសេណារីយ៉ូ ឬរបៀបវារៈណាដែលនាំឱ្យអាស៊ានមានការបែកបាក់ និងអស្ថិរភាពនៅក្នុងតំបន់នោះទេ។លោកភា បានបន្តទៀតថា វាចាំបាច់សម្រាប់សមាជិកអាស៊ានរក្សាការរួបរួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។
លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ បាននិយាយថា លោក Biden គួរតែប្រើប្រាស់វេទិកានេះ ដើម្បីផ្តោតលើបច្ចេកវិទ្យាឌីជីថល វិបត្តិថាមពលពិភពលោក ការប្រែប្រួលអាកាសធាតុ និរន្តរភាពសេដ្ឋកិច្ច យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យក្រោយជំងឺរាតត្បាត ឱកាសវិនិយោគបន្ថែមទៀត និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់។លោកបានប្រាប់ Xinhua ថា “ទាំងនេះគឺជាបញ្ហាចម្បង និងជាប្រធានបទក្តៅហើយរដ្ឋជាសមាជិកទាំងអស់កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីយកឈ្នះលើចំណុចខ្វះខាតទាំងនេះនៅក្នុងតំបន់” ។លោកបានបន្តថា «ការលើកឡើងនូវបញ្ហាចម្រូងចម្រាស និងបង្ខិតបង្ខំរដ្ឋជាសមាជិកអាស៊ាន ឱ្យគាំទ្រវិធីសាស្រ្ត និងរបៀបវារៈរបស់ខ្លួននៅក្នុងតំបន់ ហើយព្យាយាមបែងចែកអាស៊ានលើបញ្ហាណាមួយ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ និងភាពត្រឹមត្រូវនៃកិច្ចប្រជុំកំពូលទាំងមូល ដូច្នេះសហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ។លោក Matthews ក៏បានជំរុញឱ្យមេដឹកនាំអាស៊ាន មានការប្រុងប្រយ័ត្នចំពោះកិច្ចសន្ទនាសន្តិសុខ
( Quadrilateral Security Dialogue) រវាងសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា និងកតិកាសញ្ញា
អូស្ត្រាលី-ចក្រភពអង់គ្លេស ដោយនិយាយថា សម្ព័ន្ធភាពសន្តិសុខយោធាទាំងពីរកំពុងគំរាមកំហែងសន្តិសុខដល់អាស៊ាន និងតំបន់អាស៊ីទាំងមូល។
លោកបានបន្តថា “សម្ព័ន្ធភាពទាំងនេះនឹងបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ ហើយដូច្នេះធ្វើអោយសន្តិភាពមានភាពរង្គោះរង្គើរ និងបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមជ្ឈភាពរបស់អាស៊ាន។លោក Matthews បានបន្ថែមថា “ចិត្តគំនិតសង្រ្គាមត្រជាក់នៅតែមាន ដូច្នេះអាស៊ាន និងប្រទេសអាស៊ីផ្សេងទៀតគួរតែរួមគ្នាការពារប្រឆាំងនឹងចិត្តគំនិតសង្រ្គាមត្រជាក់នេះ ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់” ។លោក ថោង ម៉េងដាវីត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅទីក្រុងភ្នំពេញ បាននិយាយថា សហរដ្ឋអាមេរិកគួរតែបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាស៊ាន តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។លោកបានប្រាប់ Xinhua ថា “សហរដ្ឋអាមេរិកមិនគួរដាក់ទណ្ឌកម្មលើប្រទេសផ្សេងទៀតក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេចុះខ្សោយ និងញុះញង់ឱ្យមានការបះបោរទេ ពីព្រោះទង្វើទាំងនេះអាចបង្កឱ្យមានអស្ថិរភាពសង្គម និងនាំឱ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសគោលដៅទាំងនោះ ហើយប្រជាជនស្លូតត្រង់នឹងរងទុក្ខច្រើនបំផុត” ។លោកដាវីតបានបន្តថា “ការប្រើប្រាស់ទណ្ឌកម្ម និងការគម្រាមប្រទេសផ្សេងៗទៀតមិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ”៕KhmerTime, Xinhua

រូបភាពReuters